You are currently viewing នាយឧត្តមសេនីយ៍ សៅសុខា អញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបការងារកងរាជអាវុធហត្ថត្រីមាសទី១!

នាយឧត្តមសេនីយ៍ សៅសុខា អញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបការងារកងរាជអាវុធហត្ថត្រីមាសទី១!

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបការងារកងរាជអាវុធហត្ថ ប្រចាំត្រីមាសទី១ និងលើកទិសដៅផែនការ សកម្មភាពការងារកងរាជអាវុធហត្ថត្រីមាសទី២ ឆ្នាំ២០២២ ។

ពិធីនេះស្ថិតក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយ នាយរងសេនាធិការ ស្នងការ ស្នងការរង និងមេបញ្ជាការរាជធានី-ខេត្ត ព្រមទាំងនាយការិយាល័យ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅអគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងភ្ជាប់តាមរយៈប្រព័ន្ធ Video Conterence ផងដែរ ៕