ស្វាយរៀង៖ ព្រឹកថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង តំណាងលោក ឧត្តសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ស្វាយរៀង បានអញ្ជើញទទួលស្វាគមន៍ ប្រតិភូបញ្ជាការដ្ឋានយោធាខេត្តឡុងអាន នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម មកជូនពរដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ។
ក្នុងឱកាសនោះផងដែរបញ្ជាការដ្ឋានយោធាខេត្តឡុងអាន និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានជូនកាដូវត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមកផងដែរ៕