កោះកុង៖ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២២ ពិធីនេះក្រោមអធិបតី លោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង។ កិច្ចប្រជុំនេះមានភ្ជាប់តាមប្រព័ន្ធ ZOOM ផងដែរ។