ឧត្តរមានជ័យ៖ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ លោក ឧត្តមសេនីយ៍ត្រី លី ឡាដា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានរៀបចំពិធីប្រជុំផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ និងលិខិតបទដ្ឋានគតិយុត្ត ដល់នាយទាហាន នាយទាហ៊ានរង កងរាជអាវុធហត្ថខេត្ត ដោយឡែក នៅតាមមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការ ក៏បានធ្វើការផ្សព្វផ្សាយដល់នាយទាហាន នាយទាហានរង គ្រប់ៗគ្នាផងដែរ។