កំពង់ស្ពឺៈ ឆ្លើយតបតាមបទបញ្ជារបស់កងរាជអាវុហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៦ បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនដល់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថក្នុងអង្គភាពចំនួន៣២នាក់ មកពីក្រុង ស្រុក ស្នាក់ការសន្តិសុខ ការិយាល័យចំណុៈរបស់មន្ទីរទាំង០៥ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានមានប្រសាសន៏ទៅការសិក្ខាកាមថា សូមឲ្យប្រឹងប្រែងយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់លោកគ្រូជាយោធាចារ្យ និងមិនត្រូវអវត្តមានក្នុងម៉ោងរៀនសូត្រណាមួយឡើយ។
ការបើកវគ្គនេៈគឺធ្វើដើម្បីបំប៉នស្មារតី គុណភាពការងារឲ្យមានភាពប្រសើរឡើង ហើយក៏ដូចជាការដកស្រង់បច្ចេកទេសចំណេៈដឹងពីអ្នកចេៈច្រើន មកពន្យល់អ្នកចេៈតិច ពីអ្នកចេៈតិចមកពន្យល់ដល់អ្នកមិនចេៈសោៈ ។
លោកមេបញ្ជាការខេត្ត បានបញ្ជាក់ទៀតថា ដោយសារការគិតគូពីអង្គភាពតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម ទើបមានការឲ្យមានបើកវគ្គបំប៉នជាប្រចាំ ដើម្បីឲ្យកម្លាំងអាវុធហត្ថមានទាំងកម្លាំងកាយ ស្មារតី វិជ្ជាជីវៈគុណភាពដែលធានាដល់ការការពារសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ ណាមួយទៀតការហ្វឹកហ្វឺននេៈបានធ្វើឲ្យថាមពល កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ ឈានទៅបម្រើជាតិមាតុភូមិនៃយើង ។
សូមបញ្ជាក់ថាការបើកវគ្គនេៈមានរយៈពេល ១៥ថ្ងៃ ស្មើនិង ៧២ម៉ោង ដែលមានមុខវិជ្ជាយោធា មុខវិជ្ជាច្បាប់ បទបញ្ជា បទវិន័យទូទៅ និងវិជ្ជាជីវៈកងរាជអាវុធហត្ថផងនោៈដែរ ។