តាកែវ៖ ថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបានទទួលស្វាគមន៍ក្រុមការងារធ្វើបច្ចុប្បន្នភាពយោធិនបាត់មុខស្ថិតក្នុងការគ្រប់គ្រងកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ គួច ថារី នាយរងទីចាត់ការបុគ្គលិក អគ្គបញ្ជាការ និងក្រុមការងារធ្វើបច្ចុប្បន្នភាពយោធិនបាត់មុខ ស្ថិតក្នុងការគ្រប់គ្រងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងសមាជិកក្រុមការងារផងដែរ ព្រមទាំងមានការអញ្ជើញចូលរួម លោក ឧត្ដមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថ តាកែវ មានការចូលរួមពីមេបញ្ជាការរង ទទួលជំនាញប្រធានមន្ទីរ និងនាយការិយាល័យដែលពាក់ព័ន្ធ។