You are currently viewing ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង អញ្ជើញបើកវគ្គបំប៉នជនបង្គោលលើនីតិវិធីស្តង់ដា (SOP)

ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង អញ្ជើញបើកវគ្គបំប៉នជនបង្គោលលើនីតិវិធីស្តង់ដា (SOP)

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ និងជាអនុប្រធានប្រចាំការក្រុមការងារ ក.ស.ហ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញបើកវគ្គបំប៉នក្រុមការងារជនបង្គោល ស្តីអំពីនីតិវិធីស្តង់ដា (SOP) សម្រាប់ស៊ើបអង្កេតសំអាងនៃបទល្មើស និងបទល្មើសការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម ដល់នាយ នាយរងការិយាល័យពាក់ព័ន្ធ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានភ្ជាប់ប្រព័ន្ធ Video Conference ដល់បណ្តាបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្ត។