ភ្នំពេញ៖ រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុញ្ញាតឱ្យប្រតិភូបញ្ជាការដ្ឋានអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ លោក វេសេនីយ៍ឯក ឡេ អាញ់ទឹង មេបញ្ជាការរង បញ្ជាការដ្ឋានអង្គទ័ពទី៤ ចូលជួបសំណេះសំណាល និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នាពេលខាងមុខនេះ។