You are currently viewing ឧត្តមសេនីយ៍ត្រី នុត នន្ទ អញ្ជើញទទួលស្វាគមន៍ប្រតិភូបញ្ជាការដ្ឋានយោធាខេត្តតៃនិញ

ឧត្តមសេនីយ៍ត្រី នុត នន្ទ អញ្ជើញទទួលស្វាគមន៍ប្រតិភូបញ្ជាការដ្ឋានយោធាខេត្តតៃនិញ

ស្វាយរៀង៖ រសៀលថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង តំណាងលោក ឧត្តសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង អញ្ជើញទទួលស្វាគមន៍ប្រតិភូបញ្ជាការដ្ឋានយោធាខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម មកជូនពរដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ។ ក្នុងឱកាសនោះផងដែរបញ្ជាការដ្ឋានយោធាខេត្តតៃនិញ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងបានជូនកាដូវត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមកផងដែរ៕