You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យប្រតិភូបញ្ជាការដ្ឋានយោធភូមិភាគទី៧ ចូលជួបជូនពរឆ្នាំថ្មី!

នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យប្រតិភូបញ្ជាការដ្ឋានយោធភូមិភាគទី៧ ចូលជួបជូនពរឆ្នាំថ្មី!

ភ្នំពេញ៖ ល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុញ្ញាតឱ្យប្រតិភូបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ ត្រាន ហូទ្រឿង ចូលជួបសំណេះសំណាល និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នាពេលខាងមុខនេះ។