កណ្តាល ៖ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យពិភាក្សា ការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំត្រីមាសទី១ និងលើកទិសដៅផែនការសកម្មភាពការងារ កងរាជអាវុធហត្ថ ប្រចាំត្រីមាសទី២ ឆ្នាំ២០២២ និងផ្សព្វផ្សាយផែនការការងារផ្សេងៗមួយចំនួនទៀតរបស់អង្គភាព នៅសាលប្រជុំទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត ថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២។