You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់អគាររដ្ឋបាលថ្មី នៃមូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុង

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់អគាររដ្ឋបាលថ្មី នៃមូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុង

ព្រះសីហនុ៖ ដោយទទួលបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់អគាររដ្ឋបាលថ្មី នៃមូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុង ដែលស្ថិតក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

 

យោងតាមរបាយការណ៍របស់ លោក អនុសេនីយ៍ឯក ពិន ធារ៉ា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុង ស្តីពីវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលថ្មី នៃមូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុង តាមគំរូប្លង់របស់ការិយាល័យវិស្វកម្ម កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្របទៅតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយចង្ខុកវិស័យវែងឆ្ងាយរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អគាររដ្ឋបាលថ្មី មានទំហំ ៧ x ៣២ម៉ែត្រ និងយ៉មុខទំហំ ៥ x ៥ម៉ែត្រ ស្មើនឹង ២៤៩ម៉ែត្រការ៉េ នៅលើផ្ទៃដីសរុបទំហំ ៨,៦៤២ម៉ែត្រការ៉េ ដែលរដ្ឋបាលខេត្តព្រះសីហនុ បានប្រគល់ឲ្យចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ រហូតមកទល់ពេលនេះ ដំណើរការសាងសង់មានរយៈពេល ០៧ខែ បានសម្រេចលទ្ធផលប្រហែល ៩៥% ក្នុងនោះសរុបថវិកាចំណាយសាងសង់ ប្រមាណជាង ១០ម៉ឺនដុល្លារ ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ គំនិតផ្តួតផ្តើមកសាង និងឧបត្ថម្ភថវិកាពីសំណាក់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ព្រមទាំងការចូលរួមចំណែករបស់សប្បុរសជននានាដែលស្រលាញ់គាំទ្រកងរាជអាវុធហត្ថខេត្តព្រះសីហនុ ហើយអគារនេះគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងអំឡុងចុងខែមេសា ឆ្នាំ២០២២នេះ។