កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការ បង្ក្រាបបទល្មើសព្រៃឈើ

ស្ទឹងត្រែងៈ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង បានឃាត់រថយន្ដដឹកឈើប្រណិតមួយគ្រឿង ដែលផ្ទុកប្រភេទឈើធ្នង់ បំរុងលោតឆត្រ័ទៅវៀតណាម ចំនួន៧៣ដុំ ដែលមានទំហំ០,៤០៥ ម៉ែត្រគូប នៅវេលាម៉ោង១៦
និង៣៥នាទីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចគុលស្ពានសេកុង ភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

បច្ចុប្បន្នវត្ថុតាង ត្រូវនាំយកមកស្ថានីយ៍បណ្ដុះកូន ឈើខ្សាដើម្បីធ្វើការរក្សាទុក និងកសាងសំណុំរឿង ចាត់ការបន្តតាមនិតិវិធីច្បាប់។
b1

b2