ភ្នំពេញៈ ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅសាលប្រជុំនៃ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកំពុងបើកកិច្ចប្រជុំរៀបចំផែនការ ការពារសន្តិសុខ សុវត្ថិភាព ជូនគណៈប្រតិភូចិន ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការ
កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ខួង ស្រេង អភិបាលរង រាជធានីភ្នំពេញ ព្រមទាំង លោកឧត្តមសេនីយ៍ លោកវរសេនីយ៍ លោកអនុសេនីយ៍ ដែលមានការពាក់ព័ន្ធផងដែរ។