ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងទទួលការងារជំនាញកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំរវាងក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមួយនឹងក្រុមកាងារទីពីរ អគ្គបញ្ជាការដើម្បីឆ្លងរបាយការណ៍ធ្វើបច្ចុប្បន្នភាព យោធិនបាត់មុខស្ថិតក្នុងការគ្រប់គ្រងកងរាជអាវុធហត្ថ។ សមាសភាពចូលរួមប្រជុំក្រុមការងារកងរាជអាវុធហត្ថរួមមាន លោកវរសេនីយ៍ឯក ហាន វុទ្ធី នាយការិយាល័យបុគ្គលិកជាសមាជិកអចិន្រ្តៃយ៍ក្រុមការងារ និងសមាជិកក្រុមការងារកងរាជអាវុធហត្ថមួយចំនួនទៀត សមាសភាពចូលរួមក្នុងអង្គប្រជុំក្រុមការងារទី២អគ្គបញ្ជការដ្ឋានរួមមានលោក ឧត្ដមសេនីយ៍ទោ គួច ថារី នាយករងទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន នឹងជាប្រធានក្រុមការងារទីពីរ ព្រមទាំងសហការីមួយចំនួនផងដែរ ៕