ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយសមាសភាពចូលរួម លោកឧត្តមសេនីយ៍ ស្នងការរង នាយការិយាល័យ ព្រមទាំងនាយ នាយរងអាវុធហត្ថចំណុះស្នងការដ្ឋានផងដែរ។