You are currently viewing វរសេនីយ៍ឯក ប៊ូវ ថុល ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងលិខិតបទដ្ឋានគតិយុត្ត

វរសេនីយ៍ឯក ប៊ូវ ថុល ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងលិខិតបទដ្ឋានគតិយុត្ត

ពោធិ៍សាត់៖ រសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានធ្វើការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងលិខិតបទដ្ឋានគតិយុត្ត(វគ្គទី២) ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក ប៊ូវ ថុល មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដោយមានសមាសភាពចូលរួមមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តពោធិ៍សាត់ជាច្រើនរូបទៀត។