ស្វាយរៀង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រឹកថ្ងៃសុក្រ ទី០៨ ខែមេសា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអនុញ្ញាតឲ្យគណៈប្រតិភូ បញ្ជាការដ្ឋាន យោធាការពារព្រំដែនខេត្តតៃនិញ នៃសាធារណ:រដ្ឋសង្គមនិយមវៀតណាម ជួបចូលសំណេះសំណាល និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ៕