តាកែវ៖ កាលពីវេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ កម្លាំងការិយាល័យគ្រឿងញៀន ដឹកនាំដោយលោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យ និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុចរោងស័ង្កសី ភូមិត្រពាំងព្រីង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្ន មន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។