ដោយបានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃសុក្រ ទី០៨ ខែមេសា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រជុំត្រួតពិនិត្យផែនការការពារកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ី-អាគ្នេយ៍ និងផែនការបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប តាមរយៈប្រព័ន្ធ Video Zoom ដោយមានទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្តដែលមានការពាក់ព័ន្ធ។