ឧត្តរមានជ័យ៖ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បានរៀបចំពិធីប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបការងារ កងរាជអាវុធហត្ថត្រីមាសទី១ និងលើកទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថត្រីមាសទី២ ឆ្នាំ២០២២ និងប្រគល់សេចក្តីសម្រេចផ្លាស់ប្តូរមុខងារ ប័ណ្ណសរសើរ ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក នឹងស្នាក់ការសន្តិសុខ។