តាកែវ៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ចាការ កងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ចើញចូលរួមពិធីសំណេះសំណាល និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ពីសំណាក់បញ្ជាការដ្ឋានយោធាការពារព្រំដែនខេត្តអាងយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក វរសេនីយ៍ឯក ត្រឹន ក្វូកខាញ់ និងបានទទួលអំណោយ និងសម្ភារៈមួយចំនួនផងដែរ ។