រតនគិរី៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី រសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ លោក វរសេនីយ៍ត្រី មឿង មិត្តពីរសិទ្ធិ ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈកងរាជអាវុធហត្ថខេត្ត បានធ្វើការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ សភាពការជាតិ អន្តរជាតិ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជូនដល់នាយ នាយរង និងពលអាវុធហត្ថចំណុះបញ្ជាការដ្ឋាន នឹងនាយ នាយរងមកពីមូលដ្ឋានអាវុធហត្ថក្រុង,ស្រុកទាំង០៩ ឱ្យបានជ្រួតជ្រាបគ្រប់ៗគ្នា។