សៀមរាប៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំពិធីសូត្រមន្តលើករាសី និងសុំសេចក្តីសុខ និងប្រគេនទ័យទានទេយ្យវត្ថុ ព្រមទាំងបច្ច័យដល់ព្រះសង្ស និងតាជី យាយជី ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមន្ត្រីនៃកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបទៀត ថ្ងៃសៅរ៍ ទៅ០៩ ខែមេសា ឆ្នាំ២០២២។