កណ្តាល៖ ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ លោក សេនីយ៍ឯក ជា វុទ្ធី មេបញ្ជាការរងទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថខេត្តកណ្តាល និងលោក វរសេនីយ៍ឯក ពក សាង មេបញ្ជាការរង ទទួលការងារព័ត៌មានសន្តិសុខ បានដឹកនាំលោក នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ លោក លោកស្រី នាយការិយាល័យពាក់ព័ន្ធ មេបញ្ជាការក្រុង-ស្រុក មេបញ្ជាការ វរអន្តរាគមន៍ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តកណ្តាល បានចូលរួមស្តាប់ការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងសភាពការណ៍ថ្មីៗ លិខិតបទដ្ឋានគតិយុត្តបទល្មើសសំអាតប្រាក់ និងហិរញ្ញប្បទានភារវកម្ម។ តាមរយៈវីដេអូបញ្ជូនរូបភាពនិងសម្លេង (video Zoom ) នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងបន្តទៅតាមបណ្តា ក្រុង-ស្រុកទាំង១១។