បន្ទាយមានជ័យ៖ ដោយទទួលបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ថូ សេង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ បានប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។