កែប៖ រៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ នៅបញ្ជការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប លោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ បានអញ្ជើញធ្វើពិធីសំណេះសំណាល សួរសុខទុក្ខ ដល់នាយ នាយរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តទាំងអស់ និងនិវត្តន៍ជន នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិខ្មែរ លោក ឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បានចែកជូននូវគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់សប្បុរសជន ជូនដល់នាយ នាយរង អាវុធហត្ថខេត្តទាំងអស់ និងនិវត្តន៍ជនអាវុធហត្ថផងដែរដោយក្នុង១នាក់ទទួលបាន អង្ករ ១បាវ ,មី ១កេស , ទឹកបរិសុទ្ធ ១កេស ,ភេសជ្ជៈ ១កេស, ម៉ាស១ប្រអប់, ជែល១ដបផងដែរ។