You are currently viewing វរសេនីយ៍ត្រី យឹម យ៉េន ចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

វរសេនីយ៍ត្រី យឹម យ៉េន ចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

ប៉ៃលិន៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ លោក វរសេនីយ៍ត្រី យឹម យ៉េន នាយសេនាធិការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំក្រុមការងារមូលនិធិ អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងនាំយកនៅថវិកាមូលនិធិកងរាជអាវុធហត្ថខេត្តចំនួន ១,២២០,០០០ រៀល ទៅប្រគល់ជូនភរិយា លោក អនុសេនីយ៍ត្រី ទិត្យ ពេជ្រ ជំនួយការកងរាជអាវុធហត្ថខេត្ត ដែលភរិយារបស់ទើបនឹងសម្រាលកូនកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅគេហដ្ឋានស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។