កំពតៈ នៅវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ កងរាជអាវុធហត្ថប្រចាំខែតុលា ឆ្នាំ២០១៦ និងផ្លាស់ប្ដូរតួនាទី ព្រមទាំងបំពាក់ឋានន្តរសក្តិ
ជូននាយអាវុធហត្ថថ្នាក់អនុសេនីយ៍ និងនាយចំណង់ចំនួន០៧នាក់ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៌ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការក្រុង ស្រុក នាយ នាយរងការិយាល័យ និងនាយ នាយរងកងរាជអាវុធហត្ថសរុបចំនួន៥៥នាក់។