ភ្នំពេញ៖ ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យគណៈប្រតិភូបញ្ជាការដ្ឋានយោធភូមិភាក៩ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណា ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ដន ថាញ់ស៊ុន អនុប្រធាននយោបាយភូមិភាក និងជាប្រធានគណៈចង្អុលការ៥១៥ បញ្ជាការដ្ឋានយោធភូមិភាក៩ នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។