You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងប្រគល់ប័ណ្ណសសើរ

ឧត្តមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងប្រគល់ប័ណ្ណសសើរ

បន្ទាយមានជ័យ៖ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែមេសា ឆ្នាំ២០២២ និងទិសដៅការងារខែឧសភា ឆ្នាំ២០២២ និងប្រគល់បណ្ណសរសើរ លិខិតសរសើរ ថា្នក់អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទប្រចាំឆ្នាំ២០២០ ដោយមានការអញ្ជើញចូលពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរ លោកនាយ-នាយរង ការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ទាំង៩ ព្រមទាំងនាយ នាយរងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។

ពិធីនេះធ្វើឡើងនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។