ត្បូងឃ្មុំ៖ លោក វរសេនីយ៍ទោ ហុង វីរៈ ប្រធានមន្ទីរភស្តុភារ និងលោកវរសេនីយ៍ត្រី ហេង រី ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ និងសហការីតំណាងលោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ព្រមទាំងយោធា និងនគរបាល បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាចុះសួរទុក្ខ និងចែកជូនអតីតយុទ្ធជន ចំនួន ០៦គ្រួសារសរុបទឹកប្រាក់ ១,៧២៥,០០០រៀល នៅស្រុកពញាក្រែក ចំនួន ០២គ្រួសារ និងស្រុកត្បូងឃ្មុំ ចំនួន ០៤គ្រួសារ ការចុះសាកសួរសុខទុក្ខធ្វើឡើងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។