You are currently viewing វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន ដឹកនាំក្រុមការងារ ចូលរួមបុណ្យសព លោក អនុសេនីយ៍ទោ ណូ ស៊ឹមចេក

វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន ដឹកនាំក្រុមការងារ ចូលរួមបុណ្យសព លោក អនុសេនីយ៍ទោ ណូ ស៊ឹមចេក

កណ្តាល៖ រសៀលថ្ងៃ ទី១៤ ខែមេសា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែនមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំក្រុមការងារ ចូលរួមបុណ្យសព លោក អនុសេនីយ៍ទោ ណូ ស៊ឹមចេក ជំនួយការរដ្ឋបាលកងរាជអាវុធហត្ ខេត្តកណ្តាល ដែលបាន ទទួលមរណភាព ដោយរោគាពាធនៅវេលាម៉ោង ៤ និង១៣នាទី ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២ សពតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅ ភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។ នាឱកាសនោះដែរលោក មេបញ្ជាការរង និងក្រុមការងារក៏បាននាំយកនូវ ថវិកាគ្រឿងបភោគបរិភោគមួយចំនួន ដែលជាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ខេត្តកណ្តាល ជូន ដល់គ្រួសារសពផងដែរ ។