ឧត្តរមានជ័យ : នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ រួមជាមួយ លោក ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការកងពលតូចលេខ ៤២ បានអញ្ជើញចុះត្រួតពិនិត្យ ការសាងសង់អគារសាលប្រជុំ០១ខ្នង
មានទំហំ ៩ម×២៤ម ដែលជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស នៅទីបញ្ជាការកងពលតូចលេខ ៤២ ស្ថិតនៅភូមិអូរកន្សែង សង្កាត់-ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕
សូមបញ្ជាក់ថា អគារដែលជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស បានសាងសង់រួចរាល់ប្រហែល៨០ភាគរយហើយ។