កោះកុង៖ វេលាម៉ោង ១៧ និង៣០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តកោះកុង សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងខេមរភូមិន្ទ និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា ដឹកនាំដោយលោក វរសេនីយ៍ទោ នួន វុត្ថា មេបញ្ជាការរង និងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កោះកុង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង កម្លាំងបានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ (ស្រី ០២នាក់) និងចាប់យកវត្ថុពាក់ព័ន្ធបទល្មើសមួយចំនួន។
បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញបានអនុវត្តតាមនីតិវិធី៕