You are currently viewing វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន ប្រគល់ថវិកាមូលនិធិអតីតមហាគ្រួសារអាវុធហត្ថចូលនិវត្តន៍ ជូនគ្រួសារ

វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន ប្រគល់ថវិកាមូលនិធិអតីតមហាគ្រួសារអាវុធហត្ថចូលនិវត្តន៍ ជូនគ្រួសារ

កណ្តាល៖ ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំក្រុមការងារប្រគល់ថវិកាមូលនិធិអតីតមហាគ្រួសារអាវុធហត្ថចូលនិវត្តន៍ ជូនគ្រួសារនៃសព លោក វរសេនីយ៍ត្រី ព្រាប វណ្ណៈ ស្ថិតនៅភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ក្នុងឱកាសនោះដែរ ក្រុមគ្រួសារនៃសព បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។