You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ

ស្វាយរៀង៖ ព្រឹកថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង លោក វរសេនីយ៍ឯក យស សុវណ្ណា នាយសេនាធិការរង និងលោកវរសេនីយ៍ទោ ប៉ាង ជឿន ប្រធានមន្ទីរទំនាក់ទំនងកិច្ចសាធារណៈបានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធបទល្មើសសម្អាតប្រាក់  និងហិរញ្ញប្បទានភេរវកម្ម និងបទបង្ហាញស្ដីពីការងារសន្ដិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដល់នាយទាហាននាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

សមាសភាពចូលរួមមាន លោកនាយសេនាធិការរង លោក លោកស្រីប្រធាន/អនុប្រធាន មន្ទីរ លោក លោកស្រីនាយ/នាយរងការិយាល័យ និងនាយទាហានរងចំណុះមន្ទីរ ព្រមទាំងលោកមេបញ្ជាការ មេបញ្ជាការរង និងនាយទាហានរងចំណុះមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង០៨ ផងដែរ។