កណ្តាល៖ ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ដោយបានការណែនាំចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្ដាល លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខសំណេះសំណាលនាំយកថវិកា និងគ្រឿងឧបភោគបរិភោគ មួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនលោក វរសេនីយ៍ត្រី សុខ សុភា នាយការិយាល័យផែនការ មន្ទីរកសាងកម្លាំង កំពុងសម្រាកព្យាបាលជំងឺ (វះភ្នែក) ទទួលបានថវិកា ចំនួន ១,០៦៥,០០០ រៀល ស្ថិតនៅភូមិទួលរការ៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះដែរ លោក វរសេនីយ៍ត្រី សុខ សុភា បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕