រតនគិរី៖ នៅវេលាម៉ោង ១១ និង ៣០នាទី ថ្ងៃអង្គារទី១៩ ខែមេសា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយ លោក អនុសេនីយ៍ឯក ម៉ែន សីហា សហការជាមួយកម្លាំងជំនាញគយរដ្ឋករ សាខាខេត្តរតនគិរី បានឃាត់រថយន្ត ០១ គ្រឿង ម៉ាក ណាវ៉ារ៉ាពណ៌សស៊េរីឆ្នាំ២០១៨ គ្មានស្លាកលេខ លេខតួ MNFCC2D23Z0043468 លេខម៉ាស៊ីន ( មើលមិនច្បាស់រលុបតួលេខនឹងអក្សរ) សង្ស័យគ្មានពន្ធ នៅចំណុចភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ ។
បច្ចុប្បន្នរថយន្តរក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្ត រង់ចាំម្ចាស់ចូលមកដោះស្រាយតាមនីតិវិធី។