You are currently viewing ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន សំណេះសំណាល សួរសុខទុក្ខនាយ នាយរងអាវុធហត្ថខេត្ត

ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន សំណេះសំណាល សួរសុខទុក្ខនាយ នាយរងអាវុធហត្ថខេត្ត

ឧត្តរមានជ័យ៖ លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ  សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងលោកមេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងចែកអំណោយដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងអស់ និងអាវុធហត្ថសោធននិវត្តន៍ដោយក្នុងម្នាក់ៗទទួលបានខោអាវត្រេអ៊ី ១កំប្លេ, អង្ករ ៥០គីឡូ, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ, ទឹកបរិសុទ្ធ ១កេស។ (ដោយឡែកអាវុធហត្ថសោធននិវត្តន៍មិនបានទទួលខោអាវសត្រេអ៊ីទេ) ចំណាយថវិកាសរុប ចំនួន ៤៦,១៧៩,០០០ រៀលគត់ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។