កំពង់ឆ្នាំង នៅវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ រយៈពេល០៩ខែ និងទិសដៅ
ការងារត្រីមាសទី៤ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៌ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការក្រុង ស្រុក នាយ នាយរងការិយាល័យ និងនាយ នាយរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។
នៅក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមាន ប្រសាសន៍ ផ្តាំផ្ញើរនិងដាក់ចេញនូវផែនការ ទិសដៅសំរាប់អនុវត្តបន្តរួមមានៈ
០១. អំពីការគោរពវិន័យរបស់កងរាជអាវុធហត្ថ
០២. ត្រូវយកចិត្តទុកដាក់ក្នុងការងារ បង្ការ បង្ក្រាប និងសង្គ្រោះ
០៣. ត្រូវពង្រឹងការគ្រប់គ្រង ក្តាប់ពត៌មាន អោយបានជាប់ ដើម្បីឈាន ទៅដល់ការ បង្ក្រាបអោទាន់ពេលវេលា
០៤. ត្រូវយកចិត្តទុកដាក់ លើការងារកសាងបន្ទាយ ជុំរុំជំរកស្នាក់នៅ
០៥. ត្រូវសាមគ្គីភាពគ្នាអោយបានល្អ។