ព្រះវិហារ៖ នៅវេលាម៉ោង១២:៤៥នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆែប សហការជាមួយជំនាញផ្នែករដ្ឋបាលព្រៃឈើឆែប និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំម្លូព្រៃមួយ បានធ្វើការចុះបង្រ្កាបរឹបអូសឈើសន្និធិមួយកន្លែង ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ត្រង់ចំណុចនិយាមកាUTM(525063-1528215) ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយនៅកន្លែងកើតហេតុពុំឃើញមានជនណា ម្នាក់ចេញមុខមកអះអាងថាជាឈើរបស់ខ្លួនឡើយ ក្រោយពីពិនិត្យឃើញថា ការសន្និធិឈើអារខាងលើនេះពុំមានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ក្រុមការងារក៏បានសម្រេចជួលគោយន្ដចំនួន ០៣គ្រឿង និងកម្មករចំនួន ០៥នាក់ ធ្វើការប្រមូលដឹកជញ្ជូនឈើអារ យកមករក្សាទុកនៅស្នាក់ការថ្នាលបណ្ដុះកូនឈើផ្នែករដ្ឋបាលព្រៃឈើឆែប ទល់មុខចម្ការអំពៅចិន ហើយបានធ្វើការវាស់វែងជាក់ស្ដែងឃើញមាន ឈើអារប្រភេទលេខ២ (ឈើទាល,លំបោល) ចំនួន ១៦៨សន្លឹក ស្មើនឹង ៥,៣១៤ (ប្រាំម៉ែត្រត្រីគុណ បីរយដប់បួន) ថែរក្សាបណ្តោះអាសន្ន ដើម្បីធ្វើសេចក្ដីប្រកាសជូនដំណឹង ឱ្យម្ចាស់ឈើអារខាងលើចូលខ្លួនមកដោះស្រាយតាមនីតិវិធី។