កំពង់ឆ្នាំង ៖ នៅវេលាម៉ោង ០៨:០០នាទីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដឹកនាំដោលោក វរសេនីយ៍ត្រី សូ សែន នាយសេនាធិការរង កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងចំរុះរបស់គណៈបញ្ជាការឯកភាពខេត្ត បានធ្វើការចុះរុះរើដំបូលបែចិញ្ចឹមត្រីក្នុងទន្លេ ត្រង់ចំណុចភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយបានកាត់កំបូលបែចិញ្ចឹមត្រីបានចំនួន ១៥បែ សម្ភារៈត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។