កំពង់ឆ្នាំង៖ វេលាម៉ោង ០៨:៣០នាទីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក អនុសេនីយ៍ឯក ស៊ឹម សំណាង មេបញ្ជាការរង កងរាជអាវុធហត្ថស្រុក សហការចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចក្បាលកោះឬស្សីដង្កួច ដល់ភូមិទន្លេក្រៅ ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយបានរុះរើសម្រាសចំនួន ០៦កន្លែងទំហំ ៣៥០ម៉ែត្រការ៉េ, របាំងស្បៃមុងចំនួន ០៦កន្លែងប្រវែង ២៥០ ម៉ែត្រ, លូស្បៃមុងចំនួន ០៦មាត់, បង្គោលសរុប ២០០ដើម, មែកសម្រាកចំនួន១៨០០ មែក សម្ភារៈត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។