កោះកុងៈ នៅវេលាម៉ោង ០៨ និង០០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថលើកទី២ ក្រោមអធិបតីភាព ឯកឧត្ដម ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង
និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ុន លើត អភិបាលខេត្តកោះកុង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ដោយមានប្រធានមន្ទីរ ពាក់ព័ន្ធ និងនាយទាហាន នាយទាហានរង សិក្ខាកាម ចូលរួមចំនួន៩៨រូប ក្នុងនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានធ្វើការផ្ដាំផ្ញើ អោយសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ក្នុងការរៀនសូត្រ ដើម្បីយកចំណេះដឹង ទៅអនុវត្តភារកិច្ច នៅមូលដ្ឋានឲ្យបានល្អ៕