សៀមរាប៖ ថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបទបង្ហាញស្ដីពីការងារសន្ដិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដល់នាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត សមាសភាពចូលរួមមាន លោកនាយសេនាធិការរង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ លោក លោកស្រីនាយ នាយរងការិយាល័យ និងនាយទាហានរងចំណុះមន្ទីរ ព្រមទាំងអស់លោកមេបញ្ជាការ មេបញ្ជាការរង និងនាយទាហានរងចំណុះមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង១២។