កោះកុងៈ ថ្ងៃនេះអង្គភាពកងរាជអាវុធហត្ថខេត្តកោះកុង មានការសោកស្ដាយ អាឡោះអាល័យជាពន់ពេក ដោយ លោកវរសេនីយ៍ទោ សីុសុវត្ថិ ភីយ៉ារ៉ាវង្ស មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកោះកុង បានទទួលមរណភាពក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធិ៍ នៅមន្ទីរពេទ្យខេត្តកោះកុង វេលាម៉ោង ០៦ និង០០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦។
សពលោកវរសេនីយ៍ទោ សីុសុវត្ថិ ភីយ៉ារ៉ាវង្ស ត្រូវបាន ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានយកចិត្តទុកដាក់អនុញ្ញាតអោយតំកល់ធ្វើបុណ្យតាមប្រពៃណី នៅក្នុងអង្គភាពកងរាជអាវុធហត្ថខេត្តកោះកុង ហើយនឹងត្រូវដង្ហែទៅបូជានៅវត្តទេពនិមិត្ត ហៅវត្តថ្មី (ក្នុងមេន) នៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។
ដំណឹងនេះចាត់ទុកជាការគោរព អញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តទាំងអស់ អញ្ជើញចូលរួមចាប់មគ្គផល អោយ បានច្រើនកុះករ!