កំពង់ឆ្នាំង ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញអន្តរាគមន៍ ការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់បម្រើឱ្យការការពារយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ វគ្គហ្វឹកហ្វឺននេះមានរយៈពេល១៩ថ្ងៃ (ចាប់ពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២)។ ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយបានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការ នាយសេនាធិការរង លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨ ប្រធានស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរង ជាសិក្ខាកាមជាច្រើនរូបទៀត។