ប៉ៃលិន៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ បានរៀបចំពិធីប្រជុំដកពិសោធន៍ការងារការពារសន្តិសុខក្នុងពិធីបុណ្យចូលឆ្នាំថ្មី និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធាំនមន្ទីរ នាយការិយាល័យ ជំនួយការ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។