ស្វាយរៀង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រឹកថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថវគ្គ២ ឆ្នាំ២០២២ ដល់នាយទាហាន នាយទាហាយរងនៃកងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានសមាសភាពចូលរួម នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរទាំង០៧ និងសិក្ខាកាមសរុបចំនួន ៥២នាក់៕